ឡ
- ព្យញ្ជនៈទី ៣២ តាមលំដាប់ពួកព្យញ្ជនៈ ៣៣តួ, ជាព្យញ្ជនៈទី ៧ ក្នុងសេសវគ្គឬអវគ្គ សម្រាប់ប្រើក្នុងភាសាបាលីនិងភាសាខ្មែរ, ជាមុទ្ធជៈ មានសំឡេងកើតក្នុងក្បាល។ សម្រាប់បាលីភាសា មិនដែលប្រើជាតួដើមពាក្យឡើយ មានប្រើបន្តិចបន្តួចតែជាតួចុងពាក្យ ដូចជា កីឡា, ចក្កវាឡ, ចូឡា, ចូឡាមណិ ជាដើម ។ សម្រាប់ភាសាសំស្ក្រឹត មិនមានប្រើសោះ, ត្រង់ពាក្យណាដែលបាលីភាសាប្រើតួ ឡ សំស្ក្រឹតប្រើជាតួ ឌ ដូចជា បា. គរុឡ,កីឡា, ចូឡា, ចូឡាមណិ; សំ. គរុឌ, ក្រីឌា, ចូឌា, ចូឌាមណិ; ពាក្យខ្លះសំស្ក្រឹតប្រើតួ ល ត្រង់កន្លែងដែលបាលីជា ឡ ក៏មាន, ដូចជា បា. ចក្កវាឡ, កាឡបក្ខ, កាឡសីហ; សំ. ចក្រវាល, កាលបក្ស, កាលសឹហ ជាដើម។ សម្រាប់ភាសាខ្មែរក្នុងសម័យបុរាណជាន់ដើម មិនប្រើសោះ ប្រើតែ ល ឬ ល៉, ក្នុងសម័យបុរាណជាន់បន្ទាប់ជាលំដាប់មក មានប្រើខ្លះបន្តិចបន្តួច, លុះចំណេរតមកដល់សម័យបច្ចុប្បន្ននេះ ខ្មែរប្រើតួ ឡ ច្រើនជាងពីដើម; ពាក្យណាដែលមានសំឡេងជា ឡ ដូចជា ឡក, ឡត, ឡាយ, ឡេះឡោះ, សំឡាញ់, សំឡេង ជាដើម សម័យបុរាណប្រើជា ល៉ក, ល៉ត, ល៉ាយ, ល៉េះល៉ោះ, សម្លាញ់, សម្លេង . . .( ប៉ុន្តែសម្លាញ់, សម្លេង សម័យឥឡូវក៏នៅប្រើដែរ ) ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន គុកឬជើងក្រានគុកធំទូលាយ បិទភ្ជិតទុកឲ្យមានប្រហោងតែត្រង់កន្លែងដែលត្រូវទុក សម្រាប់ដុតឥដ្ឋជាដើមបង្ហប់កម្ដៅឲ្យឆ្អិនឡឥដ្ឋ, ឡក្បឿង, ឡធ្យូង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ឧ សូរស្រែកឬយំឮខ្លាំងស្រែកឡ, យំឡ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ន ប ផ ព ភ ម យ រ ល វ ស ហ អ ខៗ ឆៗ ឆរ ជៅ ញន តង មៅ ឫត វង វឺ ហ!
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.