Skip to content

ពុំ

  1. និ មិន, ឥត
    ទៅពុំខាន, ធ្វើពុំកើត, ពុំប្រសើរ, ពុំគាប់ចិត្ត, ពុំយូរប៉ុន្មាន, ពុំសូវល្អ, មានជាដរាបពុំដែលដាច់, ធ្វើដូច្នេះទៀតពុំបានឡើយ ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. និ តាមទម្លាប់ប្រើ, បើអ្នកតូចនិយាយស្ដីក្នុងសំណាក់ឥស្សរជន តែងប្រើពាក្យ ពុំ ជាជំនួសពាក្យ មិន ជាដរាប
    ទូលព្រះបង្គំជាខ្ញុំពុំដែលបានឃើញ; ខ្ញុំព្រះបាទម្ចាស់ពុំដែលបានទៅ; ការនោះខ្ញុំបាទធ្វើពុំកើត; សេចក្ដីគួរពុំគួរសូម... អភ័យទោស ។ ល ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. និ ពុំជា មិនល្អ, មានសៅហ្មង, ឆ្គាំឆ្គង; មានជំងឺ ។ ពុំជាបើ, ពុំជាបើបី ឬ ពុំជាបីបើ មិនជាបើ, មិនជាបើបី ឬមិនជាបីបើ ។ ពុំសមបើ ឬ ពុំសមបីបើ មិនសមបើ ឬមិនសមបីបើ ។ ពុំលង់ឡើយ ពុំយូរឡើយ ។ល ។ ( ម. ព. មិន ផង ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ដឹង ទំនិញ កុំ រូប លើក ដើរ ប្រាស់ សាច់ មាត់ កូន សព្ទ ចំនួន ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក តាំង កាត់ ត្រង់ ធម៌ ជាប់

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.