សព្ទ
[ស័ប]- ន ( សំ. ឝព្ទ; បា. សទ្ទ ) សូរ, សំឡេង, សំនៀង; ភាសា, ពាក្យ, សម្ដី; សម្រែក ។ ឆ្កួតសព្ទ ( ម. ព. ឆ្កួត គុ. ) ។ រៀនចាំសព្ទ រៀនចាំពាក្យប្រែពីភាសាមួយទៅភាសាមួយ ។ សូរសព្ទ សូរសំឡេង, សូរសម្ដី, សូរសម្រែក ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ ច្រើនអានថា ស័ប-ព្ទៈ, ដូចជា សព្ទចោរ អ្នកលួចសព្ទ, អ្នកលួចយកពាក្យឬរឿងរបស់អ្នកដទៃ ( ហៅ ចោរសព្ទ ក៏បាន ) ។ សព្ទជាតិ ឬ សទ្ទជាតិ តួសព្ទ ។ សព្ទ័ន ( ស័ប-ព្ទ័ន ) គុ. ដែលមានសូរ, ដែលលាន់សូរចេញមក ។ សព្ទព្រហ្ម័ន វេទ, ព្រះវេទ, ត្រៃវេទ ។ សព្ទសង្គ្រោះ អភិធានសព្ទ, វចនានុក្រម, បទានុក្រម ។ សព្ទសាស្រ្ត ( ម. ព. សទ្ទសាស្រ្ត ក្នុងពាក្យ សទ្ទ ) ។ ល ។ សព្ទសាធុការ ( ស័ប– ) ការបញ្ចេញវាចាថា សាធុ! ឬថា សាធុ សាធុ! ។ សព្ទសាធុការពរ ការបញ្ចេញវាចាថា សាធុ! ព្រមទាំងឲ្យពរផង ។ ល ។ ( ម. ព. សទ្ទ ផង ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
តម្លៃ ផល ដឹង ទំនិញ កុំ រូប លើក ដើរ ប្រាស់ សាច់ មាត់ កូន ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក តាំង កាត់ ត្រង់
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.