ផង
- និ ជាមួយ, នឹង, ទាំង; ខ្លះ; ដែរវាយផងជេរផង; ចានផងឆ្នាំងផង; ខ្វាក់ផងថ្លង់ផង; ជួយគ្នាផង; ឲ្យខ្ញុំទៅផង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- និ ពួកផង ពួកជាមួយ, ពួកដែលចូលគំនិតឬចូលដៃជាមួយ ។ អ្នកផង, ជនផង, អ្នកផងទាំងពួង, មហាជន, ជនានុជន, ពួកជន, អ្នកទាំងពួង ។ អ្នកស្រុកភូមិផងរបងជាមួយ អ្នកស្រុកដែលនៅភូមិរួមរបងជាមួយគ្នា ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ នៃ ។ ព. សា. សម្រាប់ប្រើជាជំនួសពាក្យ នៃ ជាសាមីសម្ពន្ធនេះរបស់ផងខ្ញុំ, នុ៎ះរបស់ផងប្អូនខ្ញុំ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ និយាយកញ្ឆក់ជា ផង់ ក៏មានរបស់ផង់ខ្ញុំ; ក្លាយមកទៀតថា ផន់ ឬ ផិន ក៏មាន : របស់ផន់ខ្ញុំ, របស់ផិនខ្ញុំ ( ប្រើតាមធ្លាប់, ប៉ុន្តែត្រូវសរសេរ ផង ទើបត្រឹមត្រូវ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ទៀត កាល នោះ ណា ហៅ ចិត្ត ផ្សេង មនុស្ស ចេញ នូវ ខ្លួន កើត កិច្ច យក ទទួល និយាយ ប្រទេស កា អាច មុខ ចុះ កំណត់ ចូល ភាព
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.