មនុស្ស
[មៈនុស]- ន ( បា. ឬ សំ. មនុឞ្យ ) ជនអ្នកដឹងការខុសត្រូវ, សត្វវិសេសមួយប្រភេទជាពូជវង្សនៃមនុ, នរៈ ។ មនុស្សជាតិ ( មៈនុស-សៈជាត ) ជាតិជាមនុស្ស, ពួកមនុស្ស ។ មនុស្សឃាដ ឬ
–ឃាត អំពើពិឃាតមនុស្ស, ដំណើរសម្លាប់មនុស្ស ( ហៅថា មនុស្សឃាតកម្ម ឬ នរឃាត, នរឃាតកម្ម ក៏បាន ) ។ មនុស្សឃាដកៈ ឬ —ឃាតកៈ ( មៈនុស-សៈឃាដៈកៈ ឬ —តៈកៈ ) អ្នកពិឃាតមនុស្ស ( ហៅថា នរឃាតក ឬ —ឃាតកៈ ក៏បាន ) ។ មនុស្សទេព ទេវតារបស់ពួកមនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ ) ។ មនុស្សធម៌ ធម៌សម្រាប់មនុស្ស ( ច្បាប់សម្រាប់ប្រដៅពួកមនុស្សឲ្យប្រព្រឹត្តសុចរិត; សីល ៥ . . . ។ មនុស្សលោក លោកជាទីនៅនៃពួកមនុស្ស, លោកសម្រាប់ពួកមនុស្ស, ឋានមនុស្ស ។ ល ។ មនុស្សា ( ពហុ. របស់ មនុស្ស ) មនុស្សទាំងឡាយ, ពួកមនុស្ស ( ព. កា. ) ។ មនុស្សី ស្ត្រីមនុស្ស, មនុស្សស្រី ( មានតែពាក្យ ប៉ុន្តែមិនសូវដែលប្រើ ព្រោះពាក្យថា មនុស្ស ឬ មនុស្សា ជាសាធារណៈទួទៅទាំងប្រុសទាំងស្រីទៅហើយ ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទឹក ទៀត កាល នោះ ណា ហៅ ចិត្ត ផ្សេង ចេញ នូវ ខ្លួន កើត ផង កិច្ច យក ទទួល និយាយ ប្រទេស កា អាច
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.