ចិត្ត
[ចិត-តៈ]- ន (សំ. បា.) ធម្មជាតសម្រាប់សន្សំអារម្មណ៍, សម្រាប់គិត គឺវិញ្ញាណចិត្តត្រង់, ចិត្តវៀច; ចិត្តល្អ, ចិត្តអាក្រក់ ។ល។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- គុ (បា. ចិត្ត; សំ. ចិត្រ) ដែលគេវិចិត្តហើយ, ដែលគេធ្វើដោយផ្ចិតផ្ចង់រួចស្រេចហើយ (ម. ព. ពិចិត្ត ឬ វិចិត្រ ទៀតផង) ។ ច្រើនប្រើជា គុ. ជាង; ផ្សំជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសបាន តាមគួរដល់ការប្រកប, ដូចជា ចិត្តកម្ម រូបភាព, រូបដែលគេគូរ, ដែលគេឆ្លាក់, គំនូរ, ចម្លាក់... ។ ចិត្តការ ឬ ចិត្រការ្យ (–កា) ឬក៏ ចិត្រករ ជាងគំនូរ, ជាងលាបថ្នាំរំលេចព័ណ៌ ... (ស្ដ្រីជា ចិត្តការិកា) ។ ចិត្តវិជ្ជា ឬ ចិត្រវិទ្យា វិជ្ជា ឬ វិទ្យាខាងការវិចិត្រ ។ល។ល។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទឹក ទៀត កាល នោះ ណា ហៅ ផ្សេង មនុស្ស ចេញ នូវ ខ្លួន កើត ផង កិច្ច យក ទទួល និយាយ ប្រទេស
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.