ហៅ
- កិ ( សំ. ហវ៑ ឬ ហៅ; បា. ហវ ឬ ហវ៑ ) ពោលពាក្យចេញឈ្មោះដល់មាតាហៅបុត្រឲ្យមកបរិភោគអាហារ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ស្រែកដង្ហោយចេញឈ្មោះពីចម្ងាយស្រែកហៅគ្នាឲ្យយកទូកមកចម្លង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ថា, ឈ្មោះថា, មានឈ្មោះថានេះហៅអី?; —គាត់ឈ្មោះមាសហៅសុវណ្ណ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឲ្យឈ្មោះថា, សន្មតនាមថាមនុស្សបង្ខូចប្រយោជន៍ខ្លួននិងប្រយោជន៍អ្នកដទៃ ហៅថាពាល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ បង្គាប់ឲ្យមកឬឲ្យទៅមានដីកាហៅខ្លួនឲ្យចូលទៅសាលាដំបូង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ហៅភ្ញៀវ អញ្ជើញភ្ញៀវក្នុងអាវាហមង្គលជាដើម ។ ហៅរក ហៅចេញឈ្មោះដោយសេចក្ដីរាប់អានកាលណាបាត់មុខតែងសួររក ។ ល ។ ខ្មែរបុរាណប្រើជា ហាវ ( ម. ព. ហ័វ ផង ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ក៏ ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទឹក ទៀត កាល នោះ ណា ចិត្ត ផ្សេង មនុស្ស ចេញ នូវ ខ្លួន កើត ផង កិច្ច យក ទទួល និយាយ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.