Skip to content

សម្រាប់

[សំ-រ៉ាប់]
  1. គុ ដែលមានស្រាប់, ដែលបម្រុង, ដែលត្រូវប្រកបតាមការ
    ដែកជារបស់សម្រាប់ប្រើការបានច្រើនយ៉ាង; ក្រដាសសម្រាប់សរសេរ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. គុ មន្ត្រីសម្រាប់ឯក មន្ត្រីសម្រាប់ក្សត្រិយ៍ទ្រង់រាជ្យ; សម្រាប់ទោ សម្រាប់ក្សត្រិយ៍ឧភយោរាជ;...( ក្នុងសម័យពីដើម ) ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  3. ន ចង្ហាន់ដែលទាយកទាយិការៀបផ្គត់ផ្គង់បម្រុង ឬប្រចាំទុកឲ្យមានស្រេចស្រាប់ ដើម្បីប្រគេនបព្វជិតរាល់ថ្ងៃ
    រៀបសម្រាប់ប្រគេនលោក, រៀបចង្ហាន់ពីរសម្រាប់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  4. ន ភោជនាហារដែលគ្រហស្ថរៀបផ្គត់ផ្គង់គ្រហស្ថជានិច្ចហៅ សម្រាប់ ដែរក៏មាន តែមិនសូវប្រើ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  5. ន វត្ថុដែលបម្រុងឲ្យមានស្រាប់, ប្រដាប់
    ខោអាវមួយសម្រាប់, ស្បែកជើងពីរសម្រាប់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ពី នៅ ទៅ មិន ធ្វើ របស់ អ្នក តាម ប្រើ ត្រូវ នឹង គឺ ថា នេះ បា ពាក្យ គ្នា ដូច លើ សំ ទី ដើម ខាង ឡើង

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.