Skip to content

ដើម

  1. ន គល់, ភាគជាដំបូង, ជាមុន : ដើមដៃ, ដើមទ្រូង, ដើមផ្លូវ ។ សំណុំខ្លួន, តួខ្លួន : ដើមឈើ, ដើមពោត; ឈើ១ដើម, ឫស្សី១ដើម, ដែក១ដើម ។ ដើមការ អ្នកផ្ដើមធ្វើការ, ម្ចាស់ការ ( ប្រើចំពោះតែការកុសលឬមង្គលការផ្សេងៗ ) ។ ដើមគំនិត អ្នកផ្ដើមគិតជាមុនគេ ។ ដើមចម ដើមហេតុដែលជាធំក្នុងដំណើរ, ក្នុងរឿងអ្វីមួយ ។ ដើមចោទ អ្នកផ្ដើមចោទមុន , រូបចោទក៍ ។ ដើមដង សំណុំ, លំនាំ, ទំហំ នៃដើមដំណាំផ្សេងៗ : ពោតឆ្នាំនេះមានដើមដងល្អគ្រាន់បើជាងពីក្នុងឆ្នាំមុន ។ ដើមដំបូង គ្រាមុនបង្អស់ ។ ដើមទង ទងគន្លង, ទំនងជាមុនបង្អស់ ។ ដើមទុន ប្រាក់ដើម សម្រាប់ប្រកបការងារយកចំណេញ ។ ដើមទ្រព្យ ទ្រព្យដែលមិនចាយវាយទុកឲ្យនៅជាប្រធាន, ជាមេនៃទ្រព្យក្នុងផ្ទះ ។ ដើមបណ្ដឹង អ្នកប្ដឹងមុន ។ ដើមបុណ្យ អ្នកផ្ដើមធ្វើបុណ្យ ( ម្ចាស់បុណ្យ ) ។ ដើមហេតុ ហេតុដំបូង ។ ដើមឡើយ និ. កាលមុន, គ្រាដំបូង ។ ដើមអាទិ, ដើមធាន ឬ ដើមអាទិដើមធាន ( អ. ថ. ––អាត ) អ្នកនាំផ្ដើមមុនគេ; ហេតុ, ដំណើរ, សេចក្ដីដែលផ្ដើមមុនបង្អស់។ល។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

នឹង គឺ សម្រាប់ ថា នេះ បា ពាក្យ គ្នា ដូច លើ សំ ទី ខាង ឡើង ច្រើន តែ មក ព្រះ គេ ឱ្យ ក៏ ដល់ ទាំង ឈ្មោះ

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.