ទី
- ន កន្លែង, តំបន់ទីណា?, ទីនេះ, ទីនុ៎ះ, ទីនោះ, ទីឯណោះ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ក្រសួង, មុខងារទីសេនាបតី, ស្ដីទីចាងហ្វាង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ទីពឹង អ្នកពំនឹង, អ្នកជួយទំនុកបម្រុង ។ ទីពំនាក់ អ្នកឲ្យពឹងពាក់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ទីស្រឡាញ់ គ្រឿងដែលនាំឲ្យស្រឡាញ់, អ្នកដែលខ្លួនស្រឡាញ់, អ្វីៗដែលខ្លួនស្រឡាញ់មនុស្សជាទីស្រឡាញ់, ទ្រព្យជាទីស្រឡាញ់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ទីរឭក ឬ —រលឹក គ្រឿងរឭក, មនុស្សឬគុណជាតិអ្វីមួយ ឬវត្ថុអ្វីដែលគួរនឹកគួររឭកដល់យកព្រះរត្នត្រ័យជាទីរឭក; គុណមាតាបិតាជាទីរឭករបស់កូន; របស់នេះខ្ញុំជូនអ្នកទុកគ្រាន់ជាទីរឭក ។ល។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ត្រូវ នឹង គឺ សម្រាប់ ថា នេះ បា ពាក្យ គ្នា ដូច លើ សំ ដើម ខាង ឡើង ច្រើន តែ មក ព្រះ គេ ឱ្យ ក៏ ដល់ ទាំង
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.