មាត់
- ន មុខទ្វារ គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូបហាមាត់, បិទមាត់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ប្រឡោះ, ក្បែរ, ហាម, ខាង, ជាយខាងមាត់ច្រក, មាត់ច្រំាង, មាត់ឆ្នាំង, មាត់ទន្លេ, មាត់ទឹក, មាត់ទ្វារ, មាត់ពាម, មាត់ព្រៃ, មាត់សមុទ្រ ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ និយាយឮៗ, និយាយខ្លាំងៗ, និយាយឮៗ ដោយឥតរបប : មាត់កកោក ឬ មាត់កោកៗ, មាត់រអែករអោក, ហាមក្មេងកុំឲ្យមាត់ . . . ។ កុំមាត់ ! ស្ងៀម !, កុំនិយាយគ្នា ! ។ កុំមាត់ឮពេក ! កុំនិយាយឮពេក ! ។ មាត់ក ឈ្លោះប្រកែកគ្នាបន្តិចបន្តួច , ជជែកទាស់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច ។ មាត់ខិល ឬ ខិលមាត់ ដែលខិលខាងការនិយាយលេងសើចឥតបើគិត : មនុស្សមាត់ខិល ។ មាត់ចាបមាត់ព្រាប សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស ( ព. ទ. បុ. ) ។ មាត់ច្រើន ឬ មាត់តិច ដែលមានចំនួនមនុស្សច្រើនឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ : ផ្ទះអ្នកមាត់តិចសមគួរ, ផ្ទះខ្ញុំមាត់ច្រើនណាស់ ។ មាត់ឆៅ ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឲ្យគេម៉ាំងៗឥតមានសំចៃ : មនុស្សមាត់ឆៅ ( ព. ប្រ. ) ។ មាត់ជិត ឬ មាត់គត់ ឬក៏ មាត់មានគម្រប មាត់ជិតល្អ ការណ៍អ្វីមិនគួរនិយាយ មិននិយាយ ។ មាត់ដាច ឬ មាត់ឥតគម្រប មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត ។ ម. ព. មួយក្លាយជាដប់ ទៀតផង ។ មាត់ទទេ ថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ : ថាមាត់ទទេ, ទេស្នាមាត់ទទេ, សូត្រមាត់ទទេ, និយាយមាត់ទទេ ( និយាយផ្ទាល់មាត់ឥតមានសំបុត្រ ) ។ មាត់ធំ ស្ដីថាឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា : មាត់ធំមាត់តូច ឬ មាត់តូចមាត់ធំ ក៏មាន គឺស្ដីថាឬឆ្លើយឆ្លងតិចៗខ្លាំងៗ ។ មាត់ពាក្យ ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវឬការនិយាយថានាយថាអាយដោយយល់ទាស់ : ត្រូវប្រឹក្សាគ្នាឲ្យស្រេចទៅ កុំឲ្យមានមាត់មានពាក្យទៅខាងមុខ ។ មាត់រឥល ឬ រឥលមាត់ ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ : មនុស្សមាត់រឥល ( ព. ប្រ. ) ។ មាត់រឹង ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស : មនុស្សមាត់រឹង ។ មាត់ស៊ីអំបិលព្រហក់ សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មាន ក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង ( ព. ទ. បុ. ) ។ មាត់អណ្ដើក ឃែតទទេឥតបានអ្វី ( ព. ទ. បុ. ) ។ មាត់អាក្រក់ ដែលមានសម្ដីអាក្រក់ គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មូរទៅរកអ្នកដទៃ : មនុស្សមាត់អាក្រក់ ។ មាត់ឥតគ្រប ដែលនិយាយបើកចំហតាមតែរួចពីមាត់ មិនលាក់មិនសំចៃទុក : មនុស្សមាត់ឥតគ្រប ( ព. ប្រ. ) ។ ខុសមាត់ និយាយស្ដីឲ្យខុសត្រណមឬខុសពីពាក្យប្ដេជ្ញា ។ ខូចមាត់ ដែលខូចខាងការស្ដីថាឲ្យគេឥតបើគិត : មនុស្សខូចមាត់ ។ ខាំមាត់ ខាំបបូរមាត់ផ្អឹបជិត ។ ព. ប្រ. ដែលទន់ឬជ្រាយហើយបែរជាហាប់ណែនគាំង : ដីហាប់ខាំមាត់, ម្សៅខាំមាត់ ។ ខាំមាត់សង្កត់ចិត្ត ខាំមាត់ទប់កំហឹង, ខាំមាត់អត់សង្កត់មិនឲ្យសេចក្ដីក្រោធស្ទុះឡើងបាន : ខំប្រឹងខាំមាត់សង្កត់ចិត្ត ។ ខ្ពុរមាត់ បៀមទឹកអង្រង់គ្រលុកៗ ក្នុងមាត់ ( ម. ព. ខ្ពុរ ផង ) ។ ខ្មាសមាត់ ឬ អៀនមាត់ ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ ។ ងាយមាត់ ដែលងាយស្ដីថាឲ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ : មនុស្សងាយមាត់ ។ ងាស់មាត់ ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត ។ ចាប់មាត់ ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត : អាហារមិនចាប់មាត់, បរិភោគចាប់មាត់, ឆ្ងាញ់ចាប់មាត់ ។ ចាំមាត់ ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ : ទន្ទេញចាំមាត់, ចាំមាត់សូត្របាន ។ ឆ្ងាញ់មាត់ ដឹងរសឆ្ងាញ់ ឬទទួលរសឆ្ងាញ់ដោយមាត់ ។ ឆ្ងាញ់ជាប់មាត់ ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ ។ ឆ្អាបមាត់ មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់ ។ បាបមិនឆ្អាបមាត់ ធ្វើគេឲ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយ បានតែបាប ( ព. ទ. បុ. ) ។ ជាន់មាត់ មកឋិតត្រង់មាត់នាំមាត់ឲ្យថា : ដូចជាមានទេវតាមកជាន់មាត់ឲ្យថា ( ព. ប្រ. ) ។ ជាប់មាត់ កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ : កំពុងនិយាយជាប់មាត់ ។ ជូរមាត់ មានក្លិនជូរក្នុងមាត់ ។ ជ្រលួសមាត់ ជ្រលួសពាក្យសម្ដី ។ ជ្រុលមាត់ ជ្រុលសម្ដី ។ ជ្រេញមាត់ ទ្រាន់មាត់មិនចង់និយាយពីដំណើរនុះទៀត ព្រោះបាននិយាយច្រើនដងហើយមិនកើតការ ( ព. ប្រ. ) ។ ឈ្លេមមាត់ មានរសឈ្លេមក្នុងមាត់ ។ ញញើតមាត់ ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាចឬខ្លាចចិត្ត ។ ញ័រមាត់ ញ័រញាក់មាត់ព្រោះខឹងខ្លាំងឬព្រោះខ្លាចខ្លាំង : ខឹងញ័រមាត់, និយាយញ័រមាត់ ។ ញ័រមាត់ញ័រក ញ័រទាំងមាត់ទាំងក ។ ញាប់មាត់ បញ្ចេញវាចាយ៉ាងញាប់ : និយាយញាប់មាត់; ជេរញាប់មាត់ស្អេក ។ តមមាត់ តមឬប្រកាន់មិនស្ដីរកគ្នា ( ម. ព. តម ផង ) ។ ត្រីមាត់ ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង ។ ត្រូវមាត់ ដែលមានរសឆ្ងាញ់គាប់នឹងមាត់, ចាប់មាត់ : អាហារត្រូវមាត់ ។ ត្រូវគេស្ដីថាឲ្យ, ត្រូវគេបន្ទោស : ទាល់តែត្រូវមាត់មួយម៉ាត់ពីរទៅទើបស្ងៀមឈឹង ។ ត្រូវមាត់គ្នា, ត្រូវមាត់ត្រូវកគ្នា ឬ ត្រូវមាត់ត្រូវពាក្យគ្នា ដែលនិយាយត្រូវពាក្យសម្ដីគ្នា យល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា ។ ថ្នឹកមាត់ ស៊ាំមាត់, រត់មាត់ ។ ទក់មាត់ ថ្នឹកមាត់ ( ព. ប្រ. ) ។ ទន់មាត់ ងាយថា មិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់ ។ ទប់មាត់ ឃាត់មាត់ គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា ។ ទាល់មាត់ ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្ត ឬព្រោះយោគយល់ ។ ទាស់មាត់ ទាស់ខ្យល់ សម្ដីថាពុំច្បាស់លាស់ ។ ទាស់មាត់ទាស់ពាក្យគ្នា ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា ។ ទុកមាត់ពុំស្ងៀម ឬ នៅមាត់ពុំស្ងៀម ទប់មាត់ឲ្យនៅស្ងៀមខាននិយាយពុបាន ។ ទើសមាត់ ឬ ទើសមាត់ទើសក ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ
( ព. ប្រ. ) ។ ទំនេរមាត់ មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់ ។ ធុំមាត់ ធុំក្លិនអាក្រក់ពីមាត់ ។ ធ្ងន់មាត់ ស្ដីថាឲ្យធ្ងន់ៗ ខ្លាំងៗ ឬនិយាយច្រើនដង ។ ធ្លាប់មាត់ ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក ។ នឿយមាត់ រួយមាត់ឬលំបាកមាត់ ព្រោះនិយាយច្រើន ។ នាំមាត់ បណ្ដាលឲ្យចេញមាត់ថាទៅលើពាក្យផ្សេង, បណ្ដាលឲ្យនិយាយទៅលើដំណើរផ្សេងដោយឥតមានបំណង ។ បាក់មាត់ ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ ( ព. ប្រ. ) ។ បាត់មាត់ ឬ បាត់មាត់បាត់ក ស្ងៀមឈឹងលែងហើបហាចេញស្ដី ។ ស្ងៀមស្ដូកស្ដឹងដោយមានជំងឺដាបខ្លាំង ឬដោយមានជំងឺគ្រុនសន្ធំ ។ បាត់មាត់ ! ស្ងៀម ! ឬ ស្ងៀមទៅ ! ( ពាក្យសម្រាប់គំរាមកូនក្មេងឲ្យស្ងៀមលែងយំ ) ។ បានមាត់បានក ឬ បានមាត់បានពាក្យ ដែលចេះសម្ដីថ្វីមាត់ថានេះថានោះ សម្រួលកិច្ចការឲ្យងាយធ្វើងាយកើត ឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់ ។ បានតែមាត់ បានតែខាងថា ប៉ុន្តែយកជាការពុំកើត ។ បិទមាត់, បិទមាត់បិទក ឬ បំបិទមាត់ និយាយបំភ័យ ឬសូកប៉ាន់ឲ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ ( ព. ប្រ. ) ។ បិទមាត់ត្រឡប់ភ្នែក កំហែងគំរាមបន្លប់បំបិទមាត់ ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឲ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ ( ព. ទ. បុ. ) ។ បូញមាត់, បូញមាត់បត់ដុំដៃ ( ម. ព. បូញ ) ។ បំបាត់មាត់ ឬ បំបិទមាត់ ដូចគ្នានឹង បិទមាត់ ឬ បិទមាត់បិទក ដែរ ។ ផ្ទាល់មាត់ ផ្ទាល់មាត់និងមាត់ : និយាយផ្ទាល់មាត់ ( ម. ព. ផ្ទាល់ ផង ) ។ ផ្អែមមាត់ ( ម. ព. ផ្អែម ) ។ ពុលមាត់ ដែលនិយាយបែកសាមិនឈប់មាត់ ឬដែលនិយាយច្រើនដល់បែកពពុះមាត់ : និយាយពុលមាត់, ស្ដីថាឲ្យពុលមាត់ ( ព. ប្រ. ) ។ ពេញមាត់ ស៊ប់មាត់, មិនញញើតមាត់ : ស្ដីថាពេញមាត់ ។ ពេបមាត់ឲ្យ ឬ ពេបមាត់ពេបក ពេបមាត់ឲ្យដោយរិះគន់ឬដោយចំអកឡកឲ្យ ព្រោះមើលងាយ ។ ភ្លាត់មាត់ ជ្រលួសឬរបូតសម្ដីដោយភ្លាត់ភ្លាំង ឬក៏លាន់មាត់ដោយភ្លាត់ ។ មូលមាត់គ្នា មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា ។ យកមាត់យកពាក្យ ព្រមយកតាមពាក្យសម្ដី, ជឿស្ដាប់យកតាមពាក្យសម្ដី ។ យន់មាត់ រួយមាត់ឬនឿយមាត់ ព្រោះនិយាយច្រើនហួសកម្លាំង ។ យឺតមាត់ ឬ យឺតមាត់យឺតក ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ ។ រត់មាត់ ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ ( ហាក់ដូចគេរត់ ) : ទន្ទេញចាំរត់មាត់ ( ព. ប្រ. ) ។ របូតមាត់ ចេញសម្ដីជ្រុល ថាទៅដោយឥតបើគិត ដូចជារបូតពីមាត់ ( ព. ប្រ. ) ។ រពឹសមាត់ ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម ( ព. ប្រ. ) ។ រមាស់មាត់ ឬ រសើបមាត់ ចេះតែចង់ស្ដីចង់ថានៅស្ងៀមមិនកើត ( ព. ប្រ. ) ។ រហ័សមាត់ ឬ រហ័សមាត់រហ័សក ឆាប់និយាយឆាប់ស្ដីមិនដំអក់ឬដែលមានវាចារួសរាន់ទាន់ការ ។ រឹងមាត់ ងាស់មាត់ ។ រួយមាត់ នឿយមាត់ព្រោះនិយាយឬថាដដែលៗ ។ រួសមាត់ ឬ រួសមាត់រួសក រហ័សមាត់រួសរ៉ាវមិនឆ្មើងកន្ទ្រើង ។ លាន់មាត់ លាន់ចេញវាចាដោយដំណើរប្លែកចិត្ត ។ ល្មមមាត់ ដែលចេះតែល្មមនឹងមាត់ ចង់ថាអ្វីក៏ថាតាមចិត្តឥតមានគិតពីខុសត្រូវ : មនុស្សល្មមមាត់ ។ ល្មមមាត់ឈ្លានពាន ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់ ( ព. កា. ) : ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ។ ( សាស្ត្រាច្បាប់រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ ) ។ វក់មាត់ បញ្ចេញវាចាប៉ប៉ាច់ប៉ប៉ោចឥតស្រាក, ថាមិនឈប់មាត់ ។ ស៊ប់មាត់ ស្និទ្ធមាត់, មិនញញើតមាត់ ។ សាបមាត់ ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ ( ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ ) ។ ស៊ុនមាត់ ជ្រុលមាត់, ជ្រុលសម្ដី, លង់សម្ដី ។ ស៊ាំមាត់ ថ្នឹកមាត់។ ស្ងាត់មាត់ ស្ងាត់មិនមានសូរសម្ដី ។ ស្ងៀមមាត់ នៅស្ងៀមមិនបញ្ចេញវាចា ។ ស្លាប់ព្រោះមាត់ ព្រោះតែមាត់រឥលប៉ប្លូចក៏ខូចវិនាសដល់ស្លាប់ខ្លួន ដូចពួកត្រីកំភ្លាញលាញព្រោះតែមាត់កក្អិចដូចបាយពុះ មនុស្សគេជញ្ជាត់យកមកធ្វើជាអាហារ ។ ព. កា. ថា : កំភ្លាញស្លាប់ព្រោះមាត់ គេជញ្ជាត់អស់រលីង ពុំនោះដូចសត្វហ៊ីង និងកង្កែបបែបគ្នាដែរ ។ ស្អុយមាត់ ធុំស្អុយពីក្នុងមាត់ ។ អស់ពីមាត់ ដែលនិយាយលះ, អស់អាថ៌សេចក្ដី : និយាយមិនអស់ពីមាត់ ។ ឮមាត់ ឮសូរបញ្ចេញវាចា ។ ឮមាត់ឮក ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច ។ ឮមាត់ឮពាក្យ ឮសូរសម្ដីរិះគន់បន្ទោសឬនិយាយដើម, ត្មះតិះដៀល ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ រូប លើក ដើរ ប្រាស់ សាច់ កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក តាំង
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.