សេចក្ដី
[សាច់-ក្ដី, ជើង ដ]- ន ដំណើរ; ហេតុការណ៍; គតិ; លំអាន; ផ្ទៃរឿង; គ្វាម; ដំណើរពាក្យតែងសេចក្ដី, មិនយល់សេចក្ដី, វាយសេចក្ដីមិនបែក, ធម៌នេះមានសេចក្ដីជ្រាលជ្រៅ, អស់សេចក្ដីត្រឹមប៉ុណ្ណេះ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន ពាក្យជា កិរិយាសព្ទ ឬជា គុណសព្ទ ដែលមិនបែកចេញទៅជាសាធនៈឲ្យជា នាមនាម, ដូចជា កិរិយាសព្ទ ថា ក្រើន, ចម្រើន, បន្ទោស, យល់, សរសើរ, ស្លាប់ ជាដើម; គុណសព្ទ ដូចជា ល្អ, អាក្រក់, ជំនាញ, ឈ្លាស ជាដើម; កាលណាត្រូវការឲ្យទៅជា នាមនាម ត្រូវប្រើពាក្យថា សេចក្ដី នេះរៀងពីខាងដើមជាជំនួយទើបទៅជា នាមនាម បាន(ចំពោះតែអរូបនាម) : សេចក្ដីក្រើន ( ដែលគួរប្រើជា កម្រើន ន. ), សេចក្ដីចម្រើន, សេចក្ដីបន្ទោស, សេចក្ដីយល់, សេចក្ដីសរសើរ, សេចក្ដីស្លាប់; សេចក្ដីល្អ; សេចក្ដីអាក្រក់; សេចក្ដីជំនាញ; សេចក្ដីឈ្លាស ។ ឯពាក្យដែលបែកចេញពី កិរិយាសព្ទ ឬពី គុណនាម ដោយមានវិគ្គហៈចេញទៅជាសាធនៈឲ្យកើតបានទៅជា នាមនាម ( រូបនាម ឬ អរូបនាម ) ស្រេចហើយនោះ មិនត្រូវប្រើពាក្យថា សេចក្ដី នេះផ្សំផងទេ, ដូចជា កំណើត < កើត, ចំណង < ចង, ចំណង់ < ចង់, ចំណុច < ចុច, ចំណេះ < ចេះ, តម្រិះ < ត្រិះ, បំណង < ប៉ង, បម្រាម < ប្រាម, សំណូក < សូក; កំហុស < ខុស; តំណូច < តូច, ទំហំ < ធំ, អំណរ < អរ ជាដើម ។ ពាក្យដែលត្រូវប្រើ សេចក្ដីជាជំនួយនោះ ចួនណាគួរឲ្យប្រើពាក្យ ការ, ដំណើរ ជាដើម ជាជំនួយវិញ ក៏មាន : ការប្រាប់, ការពន្យល់; ការក្រ, ការអាក្រក់; ដំណើរទៅមក ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ច្រើន តែ មក ព្រះ គេ ឱ្យ ក៏ ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ ទឹក ទៀត កាល នោះ ណា ហៅ ចិត្ត ផ្សេង មនុស្ស ចេញ នូវ ខ្លួន
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.