ឡើង
- កិ ទៅខាងលើ, ទៅពីក្រោមទៅលើ ( ទីទៃពីចុះ )ឡើងជណ្ដើរ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងគណ ( –គន់ ) ឡើងគណៈ គឺចូលទៅរកលោកជាកំណាន់ខែត្រសាកសួរធម៌វិន័យ( ចំពោះតែបព្វជិតក្នុងកម្ពុជរដ្ឋសម័យពីដើម ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងចាង ឬ ឡើងចិត្តឡើងចាង បានចិត្តទ្រើសឃ្នង, ទ្រនង់មិនសូវកោតក្រែង, មិនសូវស្ដាប់បង្គាប់ថ្នមកូនហួសពេក ទាល់តែឡើងចាងអស់; វាឡើងចិត្តឡើងចាងច្រងេងច្រងាងអស់ទៅហើយ ឥតស្ដាប់បង្គាប់ទេ ! ; មាតាបិតា មិនស្ដីមិនថា មិនគិតរាក់ជ្រៅ បណ្ដោយឲ្យកូន រហូតដល់ចៅ ឡើងចាងឃោរឃៅ ប្រដៅអស់កើត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងចិត្ត ឬ ឡើងទឹកចិត្ត បានចិត្ត ។ ឡើងជន្លង់ លតាជាតិផ្សេងៗដែលវារតោងជន្លង់ម្លូជាដំណាំឡើងជន្លង់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងជា ទៅជា ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងជោរ, ឡើងជំនោរ ឬ ឡើងបញ្ជោរ រីករាយព្រោះគេបញ្ជោរ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងឈរ ក្រោកឈរ ( ព. សា. ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងដៃ មានសេចក្ដីចម្រើន, មានស្រីសួស្ដី, មានលាភ, មានយស . . . ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងឋានសួគ៌ ឬ ឡើងសួគ៌ បានទៅកើតឯឋានសួគ៌; ទៅកាន់ឋានសួគ៌ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងទឹកមុខ ចេញទឹកមុខឡើងទឹកមុខស្រស់បំព្រង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងទ្រើង លតាជាតិផ្សេងៗដែលវារតោងទ្រើងដំណាំឡើងទ្រើង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ស្ទុះខ្ពស់ទៅលើខ្លែងឡើង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងបាយ ចេញពកសត្រង់ប្រស្រីមានសណ្ឋានស្រដៀងនឹងគ្រាប់បាយភ្នែកឡើងបាយ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងបាយស្រា ដែលរលួយកខ្វក់មានសណ្ឋានស្រដៀងនឹងបាយស្រា ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងបុណ្យ, ឡើងបុណ្យស័ក្ដិ ឬ ឡើងបុណ្យឡើងស័ក្ដិ លឿនងារការឬបណ្ដាស័ក្ដិពីថ្នាក់ទាបទៅថ្នាក់ខ្ពស់ ឬពីថ្នាក់តូចទៅថ្នាក់ធំ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងផ្ទះ ឡើងនៅក្នុងផ្ទះថ្មី ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងរាជ្យ ( –រាច ) បានទីជាក្សត្រិយ៍ទ្រង់រាជ្យ, បានសោយរាជ្យ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ព. ប្រ. ឡើងអំណាចដោយសេចក្ដីព្រហើនយង់ឃ្នង( ហាក់ដូចជាបានសោយរាជ្យ )ពួកពាលឡើងរាជ្យ, ឧទ្ទាមឡើងរាជ្យ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងរាសី មានស្រីសួស្ដី ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងរោង តាំងពិធីពលីការគោរពបូជាពួកខ្មោចអារក្ស( ក្នុងរោងសង់ថ្មី ) តាមកាលកំណត់ដែលត្រូវធ្វើ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងស័ក ដែលចូលស៊ប់ក្នុងស័កឆ្នាំថ្មីពារឡើងស័ក ឬ ថ្ងៃឡើងស័ក ( ម. ព. សង្ក្រាន្ត និង ស័ក ផង ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងសាច់ មានសាច់ ( ធាត់ជាងពីដើម ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ចាប់តោងជាន់ប្រវាទៅលើឡើងដើមឈើ, ឡើងត្នោត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងសិរី ឬ ឡើងស្រីសួស្ដី ស្រាប់តែមានសិរីឬស្រីសួស្ដីជាងពីមុន ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងសម្ដី បញ្ចញសម្ដីឥតញញើត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងអំណាច មានអំណាចលើសពីប្រក្រតីដើម ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងអំនួត និយាយអួតខ្លួនហួសពីដំណើរពិត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើងអ្នកតា ប្រជុំគ្នាធ្វើពលីការបូជាអ្នកតា ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ចាប់តោងលូតទៅលើម្លូឡើងជន្លង់, សណ្ដែកឡើងទ្រើង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ជន់ចម្រើនទឹកខ្ពស់ឬជ្រៅទឹកឡើង ( ព. ផ្ទ. ទឹកស្រក ) ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ប៉ោងសាច់ខ្ពស់ជាងប្រក្រតីនំអាកោឡើង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ស្ទុះពីក្រោមមកលើស្លេស្ម៍ឡើងវចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ភ្ញាក់ហើយក្រោកពីដេកឡើងពីដេក ( ព. សា. ) ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ ឡើង-ក ដែលមានកនិងបូគធំគោឡើង-ក ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- គុ ដែលចេះតែចម្រើនទៅខាងលើខ្ពស់ឡើង, ធំឡើង, ល្អឡើង; កាន់តែច្រើនឡើង; ដើរឆាប់ឡើង!វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
សម្រាប់ ថា នេះ បា ពាក្យ គ្នា ដូច លើ សំ ទី ដើម ខាង ច្រើន តែ មក ព្រះ គេ ឱ្យ ក៏ ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.