សាច់
- ន អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនិង**សត្វ ត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹង ទីទៃពីសរសៃ
**ពាក្យ "និង" ត្រូវបានកែតម្រូវពីពាក្យដើម "នឹង" ដោយហេតុថាពាក្យ "នឹង" ពុំមែនប្រើសម្រាប់ភ្ជាប់ពាក្យ ២ នោះទេ។សាច់មនុស្ស, សាច់សត្វ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន តួផ្លែឈើក្នុងសំបកក្រៅពីគ្រាប់, ក្រៅពីលលាដ៏សាច់ផ្លែមៀន, សាច់ដូង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន តួដើមឈើខាងក្នុងសំបកឈើសាច់រឹង ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន បឋវីធាតុដែលជារូបរបស់ឬវត្ថុផ្សេងៗសំពត់សាច់ម៉ដ្ឋ, សាច់ប្រាក់សុទ្ធ, សាច់ដែក, សាច់ស្ករ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន សាច់ក្រក ( ស. សៃក្រ្ចក អ. ថ. សៃក្រក ) សាច់ដែលចិញ្ច្រាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ ( ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក ) ។ សាច់ឈាម សាច់និងឈាម; សាច់ញាតិ ។ សាច់ញាតិ ឬញាតិសាច់ អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ ។ សាច់ដុំកំភួន ញាតិជិត ។ សាច់ថ្លៃ បងថ្លៃឬប្អូនថ្លៃ ។ សាច់ធម៌ អត្ថន័យរបស់ធម៌, រូបសេចក្ដីធម៌ ។ សាច់បញ្ញើ ឬ សាច់ផ្ញើសាំ កូនសុំឬកូនចិញ្ចឹម; កូនសិស្ស; អ្នកដទៃដែលរាប់អានទុកស្មើញាតិជិត ។ សាច់សន្ដាន ញាតិសន្ដាន ។ សាច់សាលោហិត បងប្អូន ។ ល ។ ព. ទ. បុ. សាច់មិនបានស៊ី យកឆ្អឹងព្យួរ-ក អត់បើអត់ នាំឲ្យមានរវល់ឥតប្រយោជន៍ ឬប្រយោជន៍បានទៅគេ ខ្លួនបានតែខាងទទួលទុក្ខទោស ។ (ព. កា.)ខំប្រឹងវក់វី សាច់ពុំបានស៊ី យកឆ្អឹងព្យួរ-ក ចាស់ទុំប្រាប់ថា បែបនុះពុំល្អ នាំឲ្យខ្លួនក្រ រងទុក្ខផងទៀត ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
ដែរ ខ្លះ បង្កើត តម្លៃ ផល ដឹង ទំនិញ កុំ រូប លើក ដើរ ប្រាស់ មាត់ កូន សព្ទ ចំនួន ពុំ ខុស ស្រុក ជន ទុក សំដៅ នាំ ផ្នែក
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.