ដល់
- អានិ ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់នេះ ត្រូវប្រើពាក្យ ចំពោះ ឬ ឆ្ពោះ ជាជំនួសសូមថ្វាយសាធុការចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង . . .; សូមជូនពរចំពោះអស់លោក . . . ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ ដរាបទៅទល់នឹងចាំដល់ថ្ងៃស្អែកសឹមយើងទៅ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថាព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ ( ជាម្លប់របស់ ) . . . ។ ល ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- អានិ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់, នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- កិ បានសម្រេច, បានទីដែលត្រូវទៅមកគេបានទៅដល់ស្រុកគេហើយ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
សំ ទី ដើម ខាង ឡើង ច្រើន តែ មក ព្រះ គេ ឱ្យ ក៏ ទាំង ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទឹក ទៀត កាល នោះ ណា ហៅ ចិត្ត
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.