Skip to content

ឱ្យ

  1. កិ ( ជាអញ្ញត្រសព្ទ ដោយអនុវត្តតាមការពិភាក្សា ហើយសម្រេចនៃគណៈកម្មការរៀបរៀងវចនានុក្រមខ្មែរគ្រាដំបូងបំផុតក្នុងកាល ព. ស. ២៤៥៩ គ. ស. ១៩១៥ ថាត្រូវប្រើជា ឱ្យ យ៉ាងនេះ មិនយល់ព្រមឲ្យប្រើជា ឱយ ឬ អោយ ឡើយ; មើលក្នុង និទាន Introduction ផង ) ធ្វើអំណោយ គឺលះអ្វីៗដល់អ្នកដទៃ
    ឱ្យប្រាក់, ឱ្យស្បៀង, ឱ្យទ្រព្យរបស់, ឱ្យគ្រឿងស្លៀកពាក់ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
  2. កិ ប្រើ, បង្គាប់, ញ៉ាំង
    ឱ្យធ្វើ, ឱ្យរៀន, ឱ្យទៅ, ឱ្យមក ។ ឱ្យកាន់ការ ឱ្យទទួលកាន់មុខការ ។ ឱ្យការណ៍ ប្រាប់ដំណើរការណ៍, ប្រាប់រឿងហេតុ : សាក្សីឆ្លើយឱ្យការណ៍តាមពិត ។ ឱ្យជើង ហុចជើងម្ខាងឱ្យចាប់ : អ្នកចំបាប់ឱ្យជើងគ្នាម្ដងម្នាក់។ លើកជើងហុចបញ្ជោះឬបញ្ឈឺចិត្តចំពោះមុខដោយសេចក្ដីព្រហើនមើលងាយ : វាហ៊ានឱ្យជើងខ្ញុំ ។ ឱ្យដៃ បើកដៃឱ្យហ៊ានធ្វើ។ ហុចដៃបញ្ជោះឬបញ្ឈឺចិត្តដោយមានសេចក្ដីមើលងាយ ឬក៏ហុចដៃចំអកឡកឱ្យគ្នា : វាហ៊ានឱ្យដៃខ្ញុំ; អ្នកច្រៀងតឱ្យដៃគ្នា( និយាយថា ហុចដៃឱ្យគ្នា ក៏បាន ) ។ ឱ្យដំណឹង ប្រាប់ដំណឹង ។ ឱ្យតម្រួយ ប្រាប់តម្រួយ ។ ឲ្យន័យ ពន្យល់ ។ ឱ្យនាម ឬ ឱ្យឈ្មោះ សន្មតនាម ឬ តាំងឈ្មោះ ។ ឲ្យឧបាយ ប្រាប់ឧបាយ ។ ឱ្យអំណាច បើកអំណាច, ប្រគល់អំណាច។ល។ ( ម. ព. ឧក និងឪ ទៀតផង ) ព. កា. បញ្ជាក់ អញ្ញត្រសព្ទ ថាៈ អញ, អ្នក, នេះ, នោះ, ឱ្យ, ហោង កុំឱ្យសរសេរតាមសូរថា អាញ់, នាក់, និះ, នុះ, ឱយ, អ្ហង ថា : រីពាក្យអញអ្នក នេះនោះបញ្ជាក់ ដល់ឱ្យនិងហោង ពោលជាពាក្យកាព្យ ឱ្យងាយចាំចង សរសេរម្ដងៗ កុំភ្លាត់តាមសូរ ។ ប៉ុណ្ណេះជាអាទិ៍ ប្រើកុំឱ្យឃ្លាត យកផ្សេងជាថ្នូរ អញ្ញត្រសព្ទ មិនត្រូវផ្លាស់ប្ដូរ ទោះបីមានសូរ ឮផ្សេងក៏ដោយ ។
    វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត

Look up another word in the Khmer Dictionary

More words

ដូច លើ សំ ទី ដើម ខាង ឡើង ច្រើន តែ មក ព្រះ គេ ក៏ ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទឹក ទៀត កាល នោះ ណា

Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.