តែ
- និ ប៉ុន្តែ ។ ឬ តែត្រឹម និ. ពាក្យជាសន្ធានសម្រាប់តសេចក្តី មានដំណើរផ្សេងៗសុំអ្នកឲ្យប្រាក់ថ្លៃភោជនាហារតែ ១០ រៀលមកសិនចុះ ..., សងតែត្រឹម ២៥ រៀលមកទៀត គ្រប់ចំនួនហើយ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- និ និបាតសព្ទប្រាប់សេចក្តីផ្សេងៗ មានដើម គឺជាសេចក្តីសរសើរក៏មានសិស្សនេះសរសេរអក្សរពុំសូវល្អទេ, តែចេះតែងសេចក្តីត្រឹមត្រូវល្អណាស់ ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- និ ជាសេចក្តីបង្អាប់ឬរិះគន់ចេះសរសេរអក្សរល្អមែនទែន តែទាស់នឹងមានខុសច្រើនពេក ។ល។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- និ តែថា ប៉ុន្ដែថា ។ តែបើ ប៉ុន្ដែបើ ។ល។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
- ន (ចិ. តេ) ឈ្មោះឈើពួកមួយ ស្លឹកស្ងួតក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក ។ ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង ។ ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះ ក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើម កំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខ ដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព ។វចនានុក្រម សម្ដេចសង្ឃរាជ ជួនណាត
Look up another word in the Khmer Dictionary
More words
នេះ បា ពាក្យ គ្នា ដូច លើ សំ ទី ដើម ខាង ឡើង ច្រើន មក ព្រះ គេ ឱ្យ ក៏ ដល់ ទាំង ឈ្មោះ ដើម្បី ប្រភេទ សេចក្ដី ទឹក
Source: Samdech Chuon Nath Khmer dictionary and Khmer lexicons.